ការសង្ខេប

ប្រទេសទាំង ៥៤ ក្នុងទ្វីបអាហ្រ្វិកគឺជាលំនៅដ្ឋាននៃមនុស្សជំនាន់ថ្មី ជាមួយនឹងអាយុមនុស្សជាមធ្យមគឺ ១៩,៤ ឆ្នាំ។ ជាការពិតណាស់ អាហ្វ្រិកកណ្ដាលត្រូវបានគេចាត់ទុកថាជាតំបន់ដ៏ក្មេងខ្ចីមួយក្នុងពិភពលោក ដោយមានប្រជាជនវ័យក្មេងអាយុក្រោម ១៥ឆ្នាំប្រហែល ៤៦ភាគរយ ក្នុងពិភពលោក បើតាមឲ្យដឹងពី PRB។

ការណ៍នេះធ្វើឲ្យតំបន់នោះមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសតវត្សក្រោយ ដោយអ្នកជំនាញភាគច្រើនយល់ស្របទៅនឹងក្រុមមនុស្សមីលែននៀល រួមទាំងក្រុមមនុស្សជំនាន់មុនមីលែននៀលទៀត គឺពិតជាស្វាគមន៍ក្នុងការទាញយកប្រើប្រាស់បច្ចេកវិទ្យាថ្មី តាមការលើកឡើងរបស់ Forbes និង Cointelegraph។

ឧទាហរណ៍មួយនៃការជ្រៀតចូលនៃបច្ចេកវិទ្យាចល័ត គឺបានផ្ដល់ឲ្យមនុស្សរាប់លាននាក់នូវការចូលប្រើប្រាស់ធនាគារឌីជីថល។ ជាការពិតណាស់ តំបន់ជាយវាលខ្សាច់សាហារ៉ា ក្នុងទ្វីបអាហ្រ្វិក គឺជាតំបន់តែមួយគត់ក្នុងពិភពលោក ដែលមានប្រតិបត្តិការផលិតផលក្នុងស្រុកសរុបជិត ១០ភាគរយ ដែលដំណើរការតាមរូបិយប័ណ្ណចល័ត នេះបើតាមឲ្យដឹងតាមរយៈការសិក្សាមួយនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ International Monetary Fund (IMF)។

ទោះបីជាយ៉ាងណាក៏ដោយ ផ្ទុយពីរឿងនេះ ប្រជាជននៃទ្វីបអាហ្រ្វិក ៦៦ ភាគរយមិនមានប្រើប្រាស់ធនាគារឡើយ។ Electroneum ផ្ដល់នូវដំណោះស្រាយចំពោះបញ្ហានេះ ដោយសារតែវាមិនគ្រាន់តែអាចធ្វើការប្រើប្រាស់បានច្រើនជាងធនាគារឌីជីថលទូទៅនោះទេ តែវាថែមទាំងផ្ដល់នូវឱកាសសម្រាប់រៀនសូត្រ និងរកចំណូលបានពីអនឡាញ។

វាចាប់ផ្ដើមដោយការប្រើប្រាស់ទូរសព្ទដៃ

ជារូបិយប័​ណ្ណឌីជីថលចល័តដែលនាំមុខគេ វាជារឿងធម្មតាទេ ដែលករណីសិក្សាលើការប្រើប្រាស់ដំបូងបំផុតរបស់ Electroneum ផ្ដល់ផលចំណេញពីការប្រើប្រាស់ទូរសព្ទក្នុងទ្វីបអាហ្រ្វិក។ នៅក្នុងឆ្នាំ ២០១៩ តំបន់អាហ្រ្វិកក្លាយទៅជាតំបន់ដំបូងបំផុត ដែលទទួល ETN សម្រាប់ការបញ្ចូលលុយទូរសព្ទ ដែលជាមុខងារថ្មីបំផុតដែលធ្វើឲ្យអ្នកប្រើប្រាស់អាចទិញយកនាទីតេ និងទិន្នន័យអ៊ីនធឺណិតតាមរយៈកម្មវិធី Electroneum។

ដោយដើរតាមការបញ្ចូលលុយជោគជ័យរាប់ពាន់មក ការដាក់ដំណើរការក្នុងប្រទេសអាហ្រ្វិកខាងត្បូងបានផ្ដល់ឲ្យ Electroneum នូវករណីសិក្សាលើការប្រើប្រាស់ដ៏ជោគជ័យមួយ ដែលធ្វើឲ្យគេអាចចាប់ដៃគូជាមួយនឹងក្រុមហ៊ុនភាគីទីបី ក្នុងការបញ្ចូលលុយទូរសព្ទដៃនិងទិន្នន័យអ៊ីនធឺណិតពិភពលោក ដែលផ្ដល់មកវិញនូវការពង្រីកមុខងារនៃការបញ្ចូលលុយ ទៅកាន់ក្រុមហ៊ុនប្រតិបត្តិការទូរសព្ទធំៗដទៃទៀតនៅទូទាំងនីហ្សេរីយ៉ា តាន់ហ្សានី និងយូហ្កាន់ដា។

មនុស្សច្រើនជាង ៣០០លាននាក់ក្នុងពេលឥឡូវនេះ មានសមត្ថភាពក្នុងការបញ្ចូលលុយទូរសព្ទ និងទិន្នន័យអ៊ីនធឺណិតរបស់ពួកគេ ជាមួយនឹង ETN។

តង់ហ្សានី
  • Airtel Tanzania
  • Halotel Tanzania
  • Smart Tanzania
  • TTCL Tanzania
  • Tigo Tanzania
  • Vodacom Tanzania
  • Zantel Tanzania
យូហ្កាន់ដា
  • Africell Uganda
  • Airtel Uganda
  • Uganda Telecom
  • MTN Uganda
នីហ្សេរីយ៉ា
  • 9Mobile Nigeria
  • Airtel Nigeria
  • Glo Mobile Nigeria
  • MTN Nigeria
អាហ្រ្វិកខាងត្បូង
  • The Unlimited

ការឲ្យជារង្វាន់ដល់ ការរាប់បញ្ចូលហិរញ្ញវត្ថុ

ការបញ្ចូលលុយទូរសព្ទ គឺគ្រាន់តែជាការចាប់ផ្ដើមនៃការប្រើប្រាស់ ETN នៅក្នុងតំបន់តែប៉ុណ្ណោះ។ Electroneum ដាក់គោលដៅក្នុងការផ្ដល់ជូនមនុស្សរាប់លាននាក់ នៅទូទាំងទ្វីបអាហ្រ្វិកជាមួយនឹង ការចូលប្រើប្រាស់កាន់តែប្រសើរជាងមុននៃសេដ្ឋកិច្ចឌីជីថលពិភពលោក ដោយការដាក់ប្រើការទូទាត់ឌីជីថល រហូតដល់ការផ្ដល់ឲ្យមនុស្សនូវវិធីថ្មីក្នុងការរៀនអនឡាញ។

ជាមួយនឹងអ្នកប្រើប្រាស់ច្រើនជាង ១០០ ០០០នាក់ នៅទូទាំងទ្វីបអាហ្រ្វិក Eletroneum បានជះឥទ្ធិពលយ៉ាងធំធេងលើប្រជាជន ដោយឲ្យពួកគេពិចារណាលើរូបិយប័ណ្ណឌីជីថល ជាជាងការប្រើធនាគារឌីជីថល។

ចាប់ពីការផ្ដល់រង្វាន់ ETN ជារៀងរាល់ខែ ដល់ការរក ETN បានលើអ៊ីនធឺណិតជាមួយនឹង AnyTask និង TaskSchool សេដ្ឋកិច្ចឌីជីថលពិភពលោក គឺកំពុងខិតខ្លួនទៅជិតក្រុមមនុស្សដែលកាលពីមុនមិនដែលបានប្រើ ដោយសារតែបរិស្ថានជុំវិញបានរារាំងគេ។ គោលបំណងរបស់ Electroneum ក្នុងទ្វីបអាហ្រ្វិក គឺចង់បំពាក់ឲ្យប្រជាជនជំនាន់ក្រោយនូវអ្វី ដែលគែត្រូវការដើម្បីការកសាងអនាគតដ៏រុងរឿង។