ផលចំណេញសម្រាប់មនុស្ស

Electroneum (ETN) គឺជារូបិយប័ណ្ណអេឡិចត្រូនិច ដែលអ្នកប្រើប្រាស់មិនត្រឹមតែអាចប្រើសម្រាប់ទិញរបស់របរចាំបាច់ប្រចាំថ្ងៃ ទំនិញក្នុងហាង ឬទំនិញតាមអនឡាញប៉ុណ្ណោះទេ វាថែមទាំងអាចឱ្យអ្នកប្រើប្រាស់អាចរកប្រាក់ចំណូលតាមរយៈគេហទំព័រ AnyTask.com ដែលជាទីផ្សារឯករាជ្យអនឡាញរបស់យើងផងដែរ។ ទាំងនេះគឺជាសកម្មភាពដែលអ្នកប្រើប្រាស់បានប្រើ ETN ក្នុងពេលបច្ចុប្បន្ននេះ៖

  • បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងទិន្នន័យអ៊ីនធើណិត
  • បញ្ចូលទឹកប្រាក់សម្រាប់ទុកទូទាត់ថ្លៃអគ្គិសនី
  • ទិញរបស់របរចាំបាច់ប្រចាំថ្ងៃដូចជាអាហារ និងទឹកជាដើម
  • ចំណាយថ្លៃធ្វើដំណើរទៅកាន់ផ្សារ ឬនៅក្នុងក្រុង
  • និងសកម្មភាពផ្សេងៗជាច្រើនទៀត...

ដើម្បីតាមដានមើលសកម្មភាពការប្រើប្រាស់ ETN រាប់ពាន់បែបទៀត សូមអញ្ជើញចូលទស្សនាគេហទំព័រ ETNEverywhere.com ដែលជាបញ្ជីកត់ត្រាផ្លូវការរបស់យើង។

ចូលទស្សនា ETN Everywhere

អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនសាជីវកម្ម

កម្មវិធី Electroneum អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទូទាត់ថ្លៃផលិតផល និងសេវាកម្ម ដោយប្រើប្រាស់ ETN ដែលក្នុងនោះរួមមាន ការទិញទឹកប្រាក់ទូរស័ព្ទ និងទិញទិន្នន័យអ៊ីនធើណិត ដោយអាចប្រើប្រាស់បាននៅប្រទេសជាង ១៤០ ទូទាំងពិភពលោក ហើយក្នុងនោះផងដែរ សេវាកម្មទូទាត់ថ្លៃអគ្គីសនី ក៏កំពុងមានការកើនឡើងដូចគ្នា។ ជាមួយគេហទំព័រ AnyTask.com អ្នកប្រើប្រាស់របស់យើង បានចាប់ផ្តើមរកប្រាក់ចំណូលបន្ថែម តាមរយៈសេដ្ឋកិច្ចឌីជីថល។ យើងពិតជាដឹងច្បាស់ថា ការរក្សាអតិថិជន និងការស្វែងរកប្រាក់ចំណូលបន្ថែម គឺមានការពិបាកខ្លាំងណាស់ ដូច្នេះហើយ អ្នកគួរចាប់ផ្តើមចូលរួមប្រើប្រាស់ ETN ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • បង្កើនការទទួលបានអតិថិជន ការកាន់កាប់ និង ARPU
  • កាត់បន្ថយតម្លៃពីអ្នកលក់ទៅកាន់អ្នកប្រតិបត្តិការ
  • ពង្រឹងពិន្ទុអ្នកផ្សព្វផ្សាយសុទ្ធ Net Promoter Score (NPS​)
  • ធ្វើការការលក់មានការកើនឡើង និងជួយបង្កើនលំហូរប្រាក់ចំណូលថ្មី​
  • យើងអាចធ្វើការច្របាច់បញ្ចូលជាមួយប្រព័ន្ធដំណើរការរបស់អ្នក ពោលគឺអនុញ្ញាតឱ្យអតិថិជនទូទាត់ប្រាក់ជូនអ្នកដោយផ្ទាល់តែម្តង

អាចស្នើសុំនូវព័ត៌មានផ្សេងៗ

ទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់ផ្នែកលក់រាយ

ដោយត្រូវបានចាត់ទុកថាជាមធ្យោបាយប្រសើរថ្មីមួយសម្រាប់ទិញនិងលក់ទំនិញ ប្រព័ន្ធអេកូទូទាត់ប្រាក់តាមឌីជីថលរបស់យើង ផ្តល់នូវមធ្យោបាយថ្មីជូនដល់អតិថិជនដើម្បីទិញផលិតផលរបស់អ្នក។ តាមរយៈការចូលរួមប្រើប្រាស់ ETN អ្នកនឹង

  • ក្លាយជាអ្នកឈានមុខគេប្រចាំសហគមន៍ តាមរយៈការប្រើប្រាស់ទម្រង់ថ្មីនៃរូបិយប័ណ្ណឌីជីថល
  • អាចបង្កើនវិសាលភាពអាជីវកម្មរបស់អ្នក តាមរយៈការទាក់ទាញអតិថិជនដ៏ច្រើនសម្បើមដែលកំពុងប្រើប្រាស់ ETN
  • បង្កើនភាពស្មោះស្ម័គ្រជាមួយអតិថិជនរបស់អ្នក តាមរយៈការទទួលយក ETN មុនគេ
  • ជួយឱ្យអាជីវកម្មអ្នកកាន់តែមានភាពទាក់ទាញនៅក្នុងសហគមន៍សកល តាមរយៈការទទួលយក ETN នៅលើគេហទំព័ររបស់អ្នក
  • អាចទាក់ទាញអតិថិជនសំខាន់ថ្មីៗចំនួនរាប់លាននាក់ ដែលកំពុងប្រើប្រាស់ ETN
  • ទទួលបានឱកាសក្លាយជាភ្នាក់ងារ ETN ពោលគឺអាចបង្កើនប្រាក់ចំណូលបន្ថែម
  • អនុញ្ញាតឱ្យអតិថិជននៅជុំវិញពិភពលោក ស្វែងរកអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល តាមរយៈការចុះឈ្មោះនៅលើគេហទំព័រ ETNEverywhere.com

ទទួលយក ETN