ប្លុកឈែនដែលមានសុវត្ថិភាពជាង

ក្នុងឆ្នាំ ២០១៩ ពួកយើងមានមោទនភាពក្នុងការប្រកាសថា បណ្ដាញរបស់យើងបានក្លាយទៅជារូបិយប័ណ្ណឌីជីថលមួយ ដែលមានមានសុវត្ថិភាពបំផុតក្នុងពិភពលោក។ ETN នឹងមិនរងការប៉ះពាល់ពីការវាយប្រហារ ៥១ ភាគរយទៀតទេ – ដែលវាជាការគម្រាមកំហែងដ៏ធំមួយ នៅក្នុងរូបិយប័ណ្ណឌីជីថលសំខាន់ៗ ដែលមានក្នុងពេលសព្វថ្ងៃនេះ។

ការណ៍នេះអាចទទួលជោគជ័យបានដោយ ការធ្វើកំណែប្លុកឈែនយ៉ាងយកចិត្តទុកដាក់ ដែលបានដាក់បញ្ចូលនូវស្រទាប់ការពារសម្រាប់ការកែសម្រួល វានៅសម្ងំចាំរហូត ខណៈដែលបណ្ដាញដើរយ៉ាងរលូន ប៉ុន្តែក្នុងករណីដែលអាចកើតមានការវាយប្រហារ ស្រទាប់ការពារនោះនឹងស្វែងរកប្រភពដើមនៃការវាយប្រហារ ហើយនឹងបិទអ្នកវាយប្រហារទាំងនោះចោលតែម្ដង។

មួយវិញផងដែរ អ្នកផ្ទៀងផ្ទាត់ភាពពិតប្រាកដ (អ្នករុករក) នឹងមិនអាចធ្វើការរុករកនៅតំបន់ក្បែរៗនោះទៀតឡើយ ដែលវាជាការផ្ដល់ជូននូវការពង្រឹងសុវត្ថិភាពមួយថែមទៀត។

ប្លុកឈែនមួយ ដែលមានការទទួលខុសត្រូវជាង

Electroneum គឺជារូបបិយប័ណ្ណឌីជីថលតែមួយគត់ក្នុងលោក ដែលមានបណ្ដាញដំណើរការដោយ អង្គការមិនមែនរដ្ឋាភិបាល (NGOs)។ NGOs ដំណើរការណូតផ្ទៀតផ្ទាត់ភាពពិតប្រាកដ ហើយទទួលបានរង្វាន់ពីប្លុក សម្រាប់មើលថែទាំប្លុកឈែន។ ពួកយើងហៅពិធីការថ្មីនេះថា Proof Of Responsibility (PoR)។

មុនពេលដំណើរការ PoR ពួកយើងរើស NGOs មួយចំនួនដោយផ្ទាល់ដៃ ដែលមានប្រវត្តិនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវថា ធ្លាប់បានជួយមនុស្ស នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងរស់នៅក្នុងល័ក្ខខណ្ឌងាយរងគ្រោះមែនទែន។ NGOs ទាំងនេះកំពុងប្រើប្រាស់រង្វាន់ពីប្លុក ETN ដើម្បីពង្រឹងការផ្ដួចផ្ដើមការងារមនុស្សធម៌របស់ពួកគេ ដែលកំពុងជួយក្រុមគ្រួសារឲ្យរួចផុតពីភាពក្រីក្រ និងកសាងអនាគតដែលរុងរឿងជាងនេះ។

ប្លុកឈែនដែលសន្សំសំចៃដល់បរិស្ថានជាង

ប្លុកឈែនរបស់យើង គឺមានការសន្សំសំចៃដល់បរិស្ថាន ជាងរូបិយប័ណ្ណឌីជីថលណាៗទាំងអស់ ដោយសារតែការដក Proof of Work ចេញ។ ទោះបីជាមានការធ្វើប្រតិបត្តិការរាប់ពាន់ រាប់ម៉ឺនក៏ដោយក្នុងមួយថ្ងៃ តម្រូវការការស៊ីថាមពលរបស់យើងគឺស្មើនឹងការប្រើអំពូលមួយតែប៉ុណ្ណោះ។ ការណ៍នេះពិតជាមានភាពខុសគ្នាឆ្ងាយខ្លាំង ជាមួយនឹងរូបិយប័ណ្ណឌីជីថលដទៃទៀត ដែលមានមុខក្នុងពេលសព្វថ្ងៃ ដែលមានខ្លះត្រូវការថាមពលស្មើនឹង ការប្រើប្រាស់ថាមពលសម្រាប់ប្រទេសមួយទាំងមូលតែម្ដង! ភាពទំនើបឈានមុខនេះ បានកំណត់ចេញជាស្តង់ដារថ្មីមួយ សម្រាប់ប្លុកឈែននៅទូទាំងពិភពលោក។

សហស្ថាបនិកនៃប្លុកឈែន

តាមដានពីការបញ្ចេញប្លុកឈែនដែលមានគុណភាពរបស់យើង ដែលពួកយើងបាននិយាយជាមួយបណ្ឌិត Scott Stornetta ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសហស្ថាបនិកនៃប្លុកឈែន។ ការងាររបស់គាត់ពីឆ្នាំ ១៩៩១ មកគឺត្រូវបានរាប់បញ្ចូលក្នុងក្រដាសសដើមរបស់កាក់ប៊ីតខញថែមទៀត។ គាត់ក៏បានលើកសរសើរពីការផ្ដួចផ្ដើម និងកម្មវិធីប្លុកឈែនដែលមានទំនួលខុសត្រូវរបស់យើងដែរ។

ការសម្ភាសន៍និយាយពីអ្វីគ្រប់បែបយ៉ាងតាំងតែពីទស្សនវិស័យរបស់គាត់សម្រាប់អនាគតនៃប្លុកឈែន រហូតដល់គោលគំនិតរបស់គាត់លើគម្រោង Electroneum ហើយក៏មានការឈានចូលរបស់យើងទៅកាន់ក្នុងការអប់រំ និងជួយឲ្យមនុស្សក្នុងតំបន់កំពុងអភិវឌ្ឍអាចរៀនពីជំនាញថ្មី ហើយរកវិធីសាស្ត្រថ្មីក្នុងការរកចំណូល។

អានបទសម្ភាសន៍

មកមើលពីដំណើរការមុខងារប្លុកឈែនរបស់យើង

សមាជិកដ៏មានតម្លៃនៃសហគមន៍ Electroneum បានបង្កើតវីដេអូខាងក្រោមនេះ, ដែលបានលើកយកពីគុណប្រយោជន៍នៃប្លុកឈែនដែលបានកែសម្រួលហើយរបស់យើង និងវិធីដែលវាដំណើរការ។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការរៀនពីគោលគំនិតបច្ចេកវិទ្យានៃប្លុកឈែនរបស់យើង សូមចូលមើលវីដេអូខាងក្រោមនេះចុះ។