ការសង្ខេប

ក្នុងខែសីហា កញ្ញា ឆ្នាំ២០១៩ ពួកយើងបានចាប់ដៃគូជាមួយនឹងសេវាកម្មភាគីទីបីបញ្ចូលលុយទូរសព្ទមួយចំនួន ដែលអនុញ្ញាតិឲ្យមនុស្សរាប់លាននាក់នៅទូទាំងប្រេស៊ីល អាចបញ្ចូលលុយទូរសព្ទរបស់ពួកគេតាម ETN តាមក្រុមហ៊ុនប្រតិបត្តិការទូរសព្ទធំៗទាំង ៤ បានដែលមាន Claro, Vivo, TIM និង Oi។ ក្រុមហ៊ុនប្រតិបត្តិការទូរសព្ទទាំងនេះ ផ្ដល់សេវាដល់ប្រជាជនប្រេស៊ីលជាង ៩៥ភាគរយ។

ហេតុអ្វីបានជាប្រទេសប្រេស៊ីល?

ប្រេស៊ីលជាប្រទេសសេដ្ឋកិច្ចធំជាងគេបង្អស់ទី ៥ លើពិភពលោក ជាមួយនឹងប្រជាជន ២១២លាននាក់។ ទោះបីជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចធំធាត់លឿនជាងគេបំផុតក៏ដោយចុះ ប្រជាជន ២៥ភាគរយ (ប្រហែល ៥៥លាននាក់) នៅមិនមានប្រើធនាគារនៅឡើយ ហើយច្រើនជាងមួយភាគបួននៃប្រជាជនសរុបក្នុងប្រទេស រស់នៅក្នុងភាពក្រីក្រ។

ផ្ទុយទៅវិញ ប្រេស៊ីលមិនមែនស្ថិតក្នុងលេខរៀងទី ៥ នៃការប្រើប្រាស់ស្មាតហ្វូនតែមួយមុខនោះទេ តែថែមទាំងការកាន់កាប់រូបិយប័ណ្ណឌីជីថលទៀតផង។ សម្រាប់ Electroneum ការណ៍នេះបង្ហាញពីឱកាសដ៏ធំធេង ដោយសារតែយើងផ្ដោតលើការផ្ដល់ជូនការរួមបញ្ចូលហិរញ្ញវត្ថុ ទៅកាន់មនុស្ស ១,៧ពាន់លាននាក់ទៀត ដែលធនាគារពិភពលោកនិយាយថា មិនមានប្រើប្រាស់ធនាគារនោះ។ ប្រេស៊ីល គឺជាប្រទេសទី ២ ហើយ ដែលយើងដាក់ដំណើរការការបញ្ចូលលុយទូរសព្ទដោយប្រើ ETN ។

Electroneum គឺជារូបិយប័ណ្ណឌីជីថលចល័តលើទូរសព្ទដៃតែមួយគត់ដែលមានក្នុងលោក ដែលផ្ដោតទៅលើការឲ្យមនុស្សអាចទិញ លក់ ទាំងក្នុងហាង និងលើអនឡាញ ដោយប្រើរូបិយប័ណ្ណឌីជីថល ដោយជៀសវាងការប្រើប្រាស់គណនីធនាគារ។ ការធ្វើបែបនេះ នឹងធ្វើឲ្យមនុស្សមើលឃើញវែងឆ្ងាយជាងមុន ដោយគិតថាសហគមន៍ក្នុងស្រុកមិនមែនជាប្រភពនៃចំណូលតែមួយឡើយ តាមរយៈការលូតលាស់ឥតឈប់ឈរនៃសេដ្ឋកិច្ចឌីជីថលពិភពលោក។

បន្ទាប់មកគឺការយកមកប្រើប្រាស់ជាទ្រង់ទ្រាយធំ

Electroneum គឺជារូបិយប័ណ្ណឌីជីថលតែមួយគត់ ដែលប្រើប្រាស់ទូទាំងពិភពលោកដើម្បីបញ្ចូលលុយទូរសព្ទ។ ដោយការពង្រីកពីប្រទេសអាហ្រ្វិកខាងត្បូង ទៅកាន់ប្រេស៊ីល ពួកយើងបានបញ្ជាក់ថាវាពិតជាមានតម្រូវការសម្រាប់សេវាកម្មនេះ ជាលក្ខណៈសកល។

ការបញ្ចូលលុយទូរសព្ទជាច្រើនត្រូវបានជំនួសដោយការប្រើប្រាស់ ETN នៅក្នុងប្រទេសទាំង ២ ហើយក៏ព្រោះតែមុខងារនេះ ប្រេស៊ីលបានក្លាយជាសហគមន៍របស់យើង ដែលរីកលូតលាស់លឿនជាងគេ ដោយមានអ្នកចុះឈ្មោះរាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។

ការបញ្ចូលលុយតាមទូរសព្ទ គឺជាជម្រើសដំបូងសម្រាប់ការយកមកប្រើប្រាស់ជាទ្រង់ទ្រាយធំ។ ពួកយើងនឹងបន្តក្នុងការធ្វើការជាមួយរដ្ឋាភិបាល សាជីវកម្ម និងហាងលក់នៅពាសពេញផ្ទៃប្រទេស ដើម្បីបង្កើនចំនួនទីតាំងដែល ETN អាចប្រើបាន។