បេសកកម្មរបស់ពួកយើង

ពួកយើងប្រើប្រាស់អានុភាពនៃប្លុកឈែន ដើម្បីចូលទៅកាន់សេដ្ឋកិច្ចឌីជីថលពិភពលោកសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជួយមនុស្សគ្រប់គ្នាឲ្យមានរស់នៅតាមជីវិតរបស់គេ ដំណោះស្រាយរបស់យើងគឺជួយឲ្យពួកគេបង្ហាញពីគោលគំនិតភាពជាសហគ្រិន និងរកវិធីថ្មីដើម្បីពង្រឹងជីវិតរបស់គេ។

ការចាប់ផ្ដើមនៃដំណើរវែងឆ្ងាយរបស់យើង

នាយកប្រតិបត្តិរបស់ពួកយើង លោក Richard Ells ចាប់ផ្ដើមមានចំណាប់អារម្មណ៍លើរូបិយប័ណ្ណឌីជីថលក្នុងឆ្នាំ ២០១៥ ហើយបានធ្វើបង្កើតនូវឧបករណ៍ជីភីយូសម្រាប់រុករក (ដែលគាត់ហៅថា 'ugly brutes' ក្នុងឆ្នាំ ២០១៦)។ ទោះបីក្នុងកាលនោះ កាក់ប៊ីតខញទើបមានតម្លៃប្រហែល ៥០០ដុល្លារក៏ដោយចុះ Richard ដឹងថាបច្ចេកវិទ្យាប្លុកឈែន និងផ្លាស់ប្ដូរពិភពលោកឲ្យបានប្រសើរជាងមុន។ នៅពេលដែលក្រុមគ្រួសារ និងមិត្តភក្តិសួរនាំ ពួកគេមិនយល់ពីភាពស្មុគស្មាញនៃរូបិយប័​ណ្ណឌីជីថលឡើយ។ Richard ចង់ធ្វើឲ្យវាងាយស្រួលសម្រាប់គ្រប់គ្នាប្រើប្រាស់ ដូច្នេះគេអាចទាញយកផលចំណេញពីការប្រែប្រួលនៃធម្មជាតិរបស់បច្ចេកវិទ្យាប្លុកឈែន។

ក្នុងខែសីហា ឆ្នាំ២០១៥ មូលដ្ឋាននៃប្រព័ន្ធអេកូនៃ Electroneum ត្រូវបានគេចាប់ផ្ដើមអភិវឌ្ឍ។ Richard បានស្វែងរកអ្នកមានសមត្ថភាពខាងបច្ចេកទេសពីក្រុមរបស់គាត់នៅ Retortal ដែលជាក្រុមហ៊ុនមួយទៀតរបស់គាត់ ដើម្បីធ្វើការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ នៅពេលដែលការរចនានៃរូបិយប័ណ្ណឌីជីថលដំបូង ពិតជាខុសប្លែកគ្នាឆ្ងាយពីពេលឥឡូវនេះ ដែលវាបង្កើតបានជាផ្លូវដើរដែលអនុញ្ញាតិឲ្យ Richard និងក្រុមរបស់គាត់អាចធ្វើហេដ្ឋារចនាសម្ព័ន្ធរូបិយប័ណ្ណឌីជីថល សម្រាប់ករណីពិសេសផ្ទាល់ខ្លួនបាន។

ក្នុងឆ្នាំ ២០១៥ និង២០១៦ ពេញ Richard និងក្រុមរបស់គាត់បន្តការងារនៅក្នុងគម្រោង។ នៅខែមករា ឆ្នាំ២០១៧ Richard បានដាក់ចេញនូវការវិនិយោគដំបូងជាផ្លូវការ ដែលត្រូវបានទាមទារដើម្បីឲ្យដំណើរការរូបិយប័ណ្ណឌីជីថលបាន ដែលក្រោយមកក្លាយទៅជាក្រុមហ៊ុន Electroneum នៅក្នុងខែកក្កដា ឆ្នាំ២០១៧។

ក្នុងខែកញ្ញា ឆ្នាំ២០១៧ Electroneum បានដាក់ឲ្យមាននូវកាក់ ETN ដែលអាចដោះដូរបាន សម្រាប់ការលក់ក្នុង ការផ្ដល់កាក់ដំបូង Initial Coin Offering (ICO) របស់ពួកគេ ដែលហៅថាការលក់កាក់។ ការលក់កាក់ ETN គឺជាការបិទលឿនដ៏ជោគជ័យមួយ បន្ទាប់ពីទទួលបានតាមគោលដៅកំណត់អតិបរមារបស់ប៊ីតខញ និង Ethereum។ ICO របស់ Electroneum នៅតែកាន់កំណត់ត្រាជា ICO ដែលធំបំផុត ដែលមានអ្នកចូលរួមលើសពី ១១៥ ម៉ឺននាក់។ តម្លៃនៃប៊ីតខញ និង Ethereum ដែលត្រូវបានប្រើសម្រាប់ទិញ ETN មានតម្លៃដល់ទៅ ៤០លានដុល្លារនៅពេលដែលការលក់ត្រូវបានបិទ។

ប៊ីតខញ និង Ethereum ពីការទិញ ETN ក្នុងពេលឥឡូវនេះត្រូវបានគេប្រើសម្រាប់អភិវឌ្ឍ និងផ្សព្វផ្សាយប្រព័ន្ធអេកូរបស់ Electroneum ដោយការគាំទ្រពីភាពជាដៃគូជាមួយ MNVOs MNO សាជីវកម្ម និងអ្នកលក់រាយ។