តើអ្វីជា KYC និង AML?

KYC

ការដឹងពីអតិថិជនរបស់អ្នក Know your customer (KYC) សំដៅលើសកម្មភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនច្បាប់ទាំងអស់ ដែលត្រូវប្រព្រឹត្តតាម ដើម្បីរកព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទង ពីអតិថិជនរបស់គេក្នុងបំណងធ្វើជំនួញជាមួយគ្នា។

AML

ការប្រឆាំងការលាងលុយ Anti-money Laundering (AML) សំដៅទៅលើកញ្ចប់មួយនៃដំណើរការ ច្បាប់ និងវិន័យ ដែលធ្វើឡើងមកដើម្បីបញ្ឈប់ការរកលុយពីសកម្មភាពខុសច្បាប់។

ហេតុអ្វីបានជាការអនុលោមតាមច្បាប់សំខាន់?

ដោយសារតែពិភពលោកចាប់ផ្ដើមប្រើប្រាស់រូបិយប័​ណ្ណឌីជីថល វាប្រាកដណាស់ដែលការប្រើប្រាស់ក្នុងទ្រង់ទ្រាយធំអាចកើតឡើងបាន លុះត្រាតែរដ្ឋាភិបាល និងសាជីវកម្មចាប់ផ្ដើមជម្រុញការប្រើប្រាស់រូបិយប័ណ្ណឌីជីថល។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឲ្យវាអាចកើតឡើងបាន រូបិយប័ណ្ណឌីជីថលទាំងអស់ត្រូវតែគោរពតាមច្បាប់ ឲ្យបានប្រាកដប្រជាសិន។

ហេតុនេះហើយបានជានៅក្នុងឆ្នាំ ២០១៨ Electroneum (ETN) បានក្លាយខ្លួនទៅជារូបិយប័ណ្ណឌីជីថលដំបូងបំផុតក្នុងលោក ដែលលើកយក ការអនុលោមតាមច្បាប់ KYC និង AML ក្នុងកម្មវិធីលើកទី ៥ ការណែនាំនៃការបង្ការការលាងលុយនៃសហគមន៍អឺរ៉ុប។ ផលត្រឡប់មកវិញនៃការធ្វើបែបនេះ គឺវាធ្វើឲ្យយើងអាចធ្វើការបានជាមួយនឹងរដ្ឋាភិបាល និងសាជីវកម្ម ដែលជួយយើងក្នុងការណែនាំ Electroneum ទៅកាន់សហគមន៍ប្រើប្រាស់នៅជុំវិញពិភពលោក។

ពួកយើងបានក្លាយជាអ្នកអនុលោមតាមច្បាប់ KYC និង AML ដោយបានណែនាំ ដំណើរការនៃការផ្ទៀងផ្ទាត់ លើអ្នកប្រើប្រាស់គ្រប់រូបនៅទីនេះត្រូវតែទទួលយក ដែលផ្ដល់ឲ្យរដ្ឋាភិបាល និងសាជីវកម្មក្នុងពិភពលោកនូវរូបិយប័ណ្ណឌីជីថល ដែលគេអាចទុកចិត្តបាន។

តើការផ្ទៀងផ្ទាត់ដំណើរការយ៉ាងដូចម្ដេចទៅ?

ពេលដែលទាញយកកម្មវិធី Electroneum អ្នកប្រើប្រាស់ថ្មីនឹងត្រូវតម្រូវឲ្យបំពេញកម្រិតនៃការផ្ទៀងផ្ទាត់មួយ ឬច្រើន:

អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ អាចផ្ញើ/ទទួលបានដល់១៥០ អឺរ៉ូ គិតជា ETN ក្នុងរយៈពេល ៣ខែ

អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ផ្ញើ/ទទួល ETN ដល់ទៅ ១០ ០០០អឺរ៉ូ ក្នុងរយៈពេល ៣ខែ។

អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ផ្ញើ/ទទួល ច្រើនជាង ១០ ០០០អឺរ៉ូ នៃ ETN ក្នុងរយៈពេល ៣ខែ។

ចាប់ផ្ដើមក្នុងរយៈពេល ៦០វិនាទីទៀត

វាពិតជាងាយស្រួលមែនទែនក្នុងការចាប់ផ្ដើមជាមួយ Electroneum។ ងាយៗដោយគ្រាន់តែទាញយកកម្មវិធី ចុះឈ្មោះ ហើយបំពេញការផ្ទៀងផ្ទាត់។

វាស៊ីពេលតិចជាង ១នាទីទៀត ក្នុងការចុះឈ្មោះ។ តើអ្នកនៅរង់ចាំអ្វីទៀត?

ទាញយកលើ Google Play ទាញយកលើ App Store