ស្មាតហ្វូនអ៊ែនដ្រយ ដែលមានតម្លៃសមរម្យ។

ដោយសារទូរស័ព្ទប្រភេទខ្លះមានតម្លៃដល់ទៅជាង ១០០០ ដុល្លារ ឬអាចថ្លៃជាងនេះ តើនរណាខ្លះដែលមានលទ្ធភាពអាចទិញវាសម្រាប់ប្រើប្រាស់បាន? សូមណែនាំជូននូវ Electroneum.M1
ដែលជាទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android មានតំលៃសមរម្យ ហើយរចនាឡើងជាពិសេសសម្រាប់បណ្តាអ្នកប្រើប្រាស់ នៅក្នុងទីផ្សារសេដ្ឋកិច្ចកំពុងរីកចម្រើន។ ផ្តល់ជូននូវលក្ខណៈសម្បត្តិពិសេសៗ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

សម្រស់ ដោយមិនមានតម្លៃថ្លៃ

រចនាបទជា Electroneum Blue នោះ M1 មានការរចនាមកជាស្មាតហ្វូនកម្រិតខ្ពស់ ប៉ុន្តែមិនមានតម្លៃថ្លៃឡើយ។ ប៉ុន្តែ កុំគិតថា M1 ជាទូរសព្ទដែលគ្មានមុខងារអ្វីសោះនោះ។ វាមានការតភ្ជាប់ 4G ប្រើស៊ីម២ ម៉េម៉ូរីម៉ាស៊ីន ៨GB កាមេរ៉ាមុខក្រោយ និងច្រើនទៀត!

តើមានអ្វីខ្លះនៅក្នុងប្រអប់?

Electroneum M1 មកជាមួយនឹងអ្វីគ្រប់យ៉ាង ដែលអ្នកត្រូវការនៅក្នុងប្រអប់ រួមមានថ្ម ខ្សែ USB ឆ្នាំងសាក និងសៀវភៅណែនាំ

លក្ខណៈសម្បត្តិទូរសព្ទ

ប្រព័ន្ធប្រតិបត្តិការ:
Android 8.1 Go Edition អ៊ែនដ្រយកំណែ ៨.១ Go Edition
ដំណើរការ:
ស៊ីភីយូ Quad Core ១,៣ Ghz
រ៉េម ១GB
ទំហំផ្ទុក:
ម៉េម៉ូរីម៉ាស៊ីន ៨GB
អាចដំឡើងបានដល់ ៦៤GB
អេក្រង់:
ថាច់ ៤,៥ អ៊ីញ
ការតភ្ជាប់:
4G LTE (FDD)
ស៊ីម ២
WIFI (B/G/N)
Bluetooth 4.0
GPS
កាមេរ៉ា:
ខាងក្រោយ ៥MP
ខាងមុខ ២MP
ថ្ម:
១៦០០ mAh
ទុកចោលបាន ៧២ ម៉ោង
និយាយបាន ៦-៨ ម៉ោង
វិមាត្រ:
១៤៣,៥ x ៦៦,០ x ៨,០ មម
ការធានា:
១ឆ្នាំ
វិញ្ញាប័នប័ត្រ:
ROHS, CE, GMS, MADA