ការសង្ខេប

Electroneum ទទួលបានជោគជ័យជាបន្តបន្ទាប់។ ពួកយើងបានបង្ហាញថា ការបញ្ចូលលុយទូរសព្ទជាមួយរូបិយប័ណ្ណឌីជីថល ពិតជាតម្រូវការពិតនៅក្នុងពិភពលោក។ ហើយដោយពួកយើងនៅតែបន្តពង្រីកខ្លួនយ៉ាងលឿននោះ ពួកយើងមានមោទនភាពក្នុងការប្រកាសថាមនុស្សរាប់លាននាក់ អាចធ្វើការបញ្ចូលលុយទូរសព្ទនៃប្រព័ន្ធ Turkcell, Turkey Telekom និង Vodaphone បានហើយ ដោយអរគុណដល់ភាពជាដៃគូរបស់យើងជាមួយនឹង អ្នកផ្ដល់សេវាភ្នាក់ងារទីបី។ ក្រុមហ៊ុនទូរសព្ទចល័តទាំង ៣ ខាងលើនេះ ផ្ដល់សេវាកម្មដល់ប្រជាជន ១០០ភាគរយតែម្ដង។

ហេតុអ្វីបានជាប្រទេសទួរគី?

ទួរគីគឺជាប្រទេសមួួយ ដែលទើបតែក្លាយខ្លួនជាប្រទេស ដែលមានសេដ្ឋកិច្ចអភិវឌ្ឍ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនជាង ៨៣លាននាក់ មាន ៣១ ភាគរយហើយ ដែលមិនប្រើធនាគារ។ មនុស្សជាង ១០លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយមនុស្សជិត ១៦លាននាក់គ្មានការងារធ្វើ។

យ៉ាងណាមិញ ទួរគីជាប្រទេសកំពូលក្នុងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល។ មនុស្សប្រហែល ២០ភាគរយនៅក្នុងប្រទេសទួរគី មានរូបិយប័ណ្ណឌីជីថល ដែលប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកមានតែ ៥ភាគរយប៉ុណ្ណោះ។ មនុស្សប្រមាណ ៧០ភាគរយក្នុងទួរគី ធ្លាប់បានឮពីរូបិយប័ណ្ណឌីជីថល ប្រៀបជាមួយនឹងអាមេរិកមាន ៥៧ភាគរយ ហើយគេរំពឹងទុកថាទួរគីនឹងកាន់កាប់រូបិយប័ណ្ណឌីជីថល ៤៥ភាគរយ ក្នុងពេលដែលអាមេរិកមានតែ ២១ភាគរយប៉ុណ្ណោះ។

ជនជាតិទួរគីរាប់លាននាក់ ដែលរស់នៅជាមួយនឹងភាពក្រីក្រ អាចទទួលបានប្រយោជន៍ពី ETN ដោយសារតែពួកយើងជារូបិយប័ណ្ណឌីជីថលតែមួយគត់ ដែលឲ្យរង្វាន់ដល់អ្នកប្រើប្រាស់ជា ETN មានតម្លៃដល់ទៅ ៣ដុល្លារ។ ហើយដោយសារតែមនុស្សប្រហែល ២៥លាននាក់ដែលមិនប្រើធនាគារ កម្មវិធី Electroneum របស់យើងនឹងក្លាយជាឱកាសរបស់គេ ក្នុងការរួមបញ្ចូលហិរញ្ញវត្ថុ។

ម៉្យាងទៀត សម្រាប់ការចូលទៅកាន់សេដ្ឋកិច្ចឌីជីថលពិភពលោក ដោយសារតែពួកយើងជារូបិយប័ណ្ណឌីជីថលលើទូរសព្ទដៃតែមួយគត់លើលោក ដែលផ្ដោតទៅលើការបង្កើតនូវការប្រើប្រាស់ពិតនៅនឹងកន្លែង។ ការណ៍នេះដើម្បីឲ្យមនុស្សអាចទិញ និងលក់នៅក្នុងហាង និងលើអនឡាញ ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថលដោយមិនប្រើគណនីធនាគា។

កន្លែងរៀនលើអ៊ីនធឺណិត និងកន្លែងធ្វើការ Freelance របស់យើង ផ្ដល់ផ្លូវសម្រាប់អ្នកដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដើម្បីរៀនជំនាញថ្មី និងលក់វាបាន។ ការណ៍នេះនឹងផ្ដល់ឱកាសដល់មនុស្សរាប់លាននាក់ ក្នុងការរក ETN បានលឿន និងងាយស្រួលជាមួយនឹងស្មាតហ្វូន។.

រឿងពិតសំខាន់ៗអំពីទួរគី

ពួកយើងមានអ្នកប្រើប្រាស់ ៤១ ០០០នាក់ នៅក្នុងប្រទេសទួរគី បូកជាមួួយនឹងការដាក់ដំណើរការនៃការបញ្ចូលលុយទូរសព្ទសម្រាប់ MNO តែ ៣ នៅក្នុងប្រទេសនេះថែមទៀត ពួកយើងរំពឹងទុកថាចំនួននេះនឹងកើនឡើងខ្លាំង។ ទួរគីជាតំបន់មាសក្នុងការឈរជើង ពីព្រោះការទទួលយករូបិយប័ណ្ណឌីជីថលមានភាពទូលំទូលាយ។ មានមុខជំនួញជាច្រើនទទួលយក ETN ជាការទូទាត់ទៅហើយ រួមបញ្ចូលទាំងភ្នាក់ងារមុខងារសាធារណៈ។

រដ្ឋាភិបាលទួរគីបានបញ្ចេញផែនទីនៃផ្លូវដើរសម្រាប់សេដ្ឋកិច្ចក្នុងរយៈពេល ៤ ឆ្នាំ ដែលការផ្ដោតសំខាន់គឺលើ ការណែនាំប្លុកឈែនទៅកាន់ផ្នែករដ្ឋបាលរបស់គេ។ ផែនការនោះរួមបញ្ចូល ការដាក់ដំណើរការធនាគារកណ្ដាលរូបិយប័ណ្ណឌីជីថលរបស់ខ្លួន Turkcoin និងការជម្រុញសង្គមឲ្យក្លាយទៅជាកន្លែងមិនចាយប្រាក់សុទ្ធ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋផ្លាស់ប្ដូរពីការប្រើប្រាស់ទូរសព្ទធម្មតា ទៅកាន់ស្មាតហ្វូនមានសភាពយឺតនៅឡើយ។ អ្នកប្រើប្រាស់ទូរសព្ទមានប្រមាណ ៨០លាននាក់ ក្នុងនោះមាន ៤១លាននាក់ប្រើស្មាតហ្វូន។ តាមស្ថិតិបានបង្ហាញថាការប្រើប្រាស់ស្មាតហ្វូននឹងឡើងដល់ ៧១ភាគរយ ជាលើកដំបូងបំផុតនាឆ្នាំ ២០២៣។

ពីព្រោះតែប្រទេសកំពុងជួបនឹងអតិផរណា ហើយរូបិយវត្ថុរបស់ជាតិ lira កំពុងធ្លាក់ចុះផងនោះ សេដ្ឋកិច្ចពិតជាជួបនឹងវិបត្តិ ដែលធ្វើឲ្យប្រជាជនប្រមាណ ១៩ភាគរយគ្មានការងារធ្វើ។ ពួកគេនឹងទទួលបានផលចំណេញយ៉ាងធំធេង ការៀនលើអ៊ីនធឺណិត និងកន្លែងធ្វើការ Freelance របស់យើង។

Electroneum គឺជារូបិយប័ណ្ណឌីជីថលតែមួយគត់លើលោក ដែលផ្ដល់រង្វាន់ដល់អ្នកប្រើប្រាស់ចល័តរបស់ខ្លួន ជាមួយនឹងរូបិយប័ណ្ណដែលអាចប្រើប្រាស់សម្រាប់ទិញនាទីតេ និងទិន្នន័យអ៊ីនធឺណិតបាន ដែលបានបញ្ជាក់យ៉ាងច្បាស់ថាការផ្ដល់តម្លៃបន្ថែមដល់អ្នកប្រើប្រាស់ គឺជាវិធីដ៏ពិតប្រាកដមួយក្នុងការជួយជីវិតពួកគេឲ្យបានប្រសើរឡើង។