កន្លែងធ្វើការហ្វ្រ៊ីលែនដែលស្មើភាព។

សេដ្ឋកិច្ចឌីជីថល (ការលក់សេវាកម្មឌីជីថលតាមអនឡាញ) បានរីកដុះដាលប្រែក្លាយទៅជាឧស្សាហកម្មដែលមានសាច់ប្រាក់ចរាចររាប់រយពាន់លានដុល្លារ។ បច្ចុប្បន្នេះ មានថ្នាលអនឡាញដល់ទៅរាប់រយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចប្រើប្រាស់ទីផ្សារមួយនេះបាន ប៉ុន្តែទីផ្សារទាំងអស់នេះ សុទ្ធតែពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធធនាគារជំនាន់ចាស់។ គេហទំព័រ AnyTask.com គឺជាថ្នាលឯករាជ្យដំបូងគេ ដែលផ្តល់ជូននូវលទ្ធភាពប្រើប្រាស់សេដ្ឋកិច្ចឌីជីថលសកល ដល់អ្នកដែលឥតមានសេវាធនាគារប្រើប្រាស់។ អ្នកលក់នៅលើគេហទំព័រ AnyTask.com គឺមិនតម្រូវឱ្យមានគណនីធនាគារ ឬបង់កម្រៃលក់នោះឡើយ។

Visit the AnyTask™ Platform

លក់កិច្ចការនៅទូទាំងពិភពលោក

អ្នកលក់រកចំណូលបានជា ETN តាមរយៈការបំពេញកិច្ចការឌីជីថលជូនដល់អ្នកទិញនៅទូទាំងពិភពលោក ហើយទទួលបានមកវិញនូវការទូទាត់ប្រាក់តាមរយៈប្លុកឆេន និងស្មាតហ្វូនរបស់ពួកគេ។ ETN អាចប្រើប្រាស់បាននៅប្រទេសចំនួនជាង 140 ដោយអាចប្រើប្រាស់វាសម្រាប់ទិញកាតទូរស័ព្ទ ទិញទិន្នន័យអ៊ីនធើណិត ទូទាត់ថ្លៃអគ្គិសនី ក៏ដូចជាទិញទំនិញនិងសេវាកម្មផ្សេងៗជាច្រើនទៀតផងដែរ។ សូមអញ្ជើញចូលទៅកាន់ ETNeverywhere.com ដែលជាគេហទំព័រចុះឈ្មោះអាជីវករអនឡាញ កំពុងប្រើប្រាស់ ETN របស់យើង។

ក្លាយទៅជាអ្នកលក់

ទិញកិច្ចការដោយមានទំនួលខុសត្រូវ

អ្នកទិញអាចរកបាននូវជំនាញដែលមានតម្លៃថោក ពីកិច្ចការឌីជីថលរាប់រយខុសៗគ្នា ស្របពេលដែលជួយឲ្យក្រុមមនុស្សដែលក្រីក្របំផុតក្នុងលោក ទទួលបានផលប្រយោជន៍ពីលំហូរនៃប្រាក់ចំណូលថ្មី ដែលគេអាចធ្វើការឲ្យបាន ប្រកបដោយភាពបត់បែន នៅពេលដែលពួកគេទំនេរ។

ទិញកិច្ចការមួយ