AML គឺជាពាក្យកាត់តំណាងឱ្យ៖ ‘Anti-Money Laundering’។

FCA បានពន្យល់ថា “ការលាងលុយកខ្វក់” គឺជា៖:

“ដំណើរការនៃផលបានមកពីបទឧក្រិដ្ឋកម្ម ដែលត្រូវបានបំលែងទៅជាទ្រព្យសកម្មដែលមើលទៅហាក់ដូចជាមានប្រភពដើមត្រឹមត្រូវ ដូច្នេះទ្រព្យទាំងនេះ នឹងអាចយកទៅរក្សាទុកជាអចិន្ត្រៃយ៍ ឬយកទៅកែច្នៃក្លាយជាថវិកាសម្រាប់ឧបត្ថម្ភដល់បទឧក្រិដ្ឋជាបន្តបន្ទាប់ទៀត”។

CTF មានន័យថា ‘Counter-Terrorist Financing’ ឬហិរញប្បទានប្រឆាំងអំពើភេរវកម្ម ដែលត្រូវបានប្រើប្រាស់ដើម្បីស្វែងរក រារាំង និងទប់ស្កាត់ការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម។

ជំហានដំបូងក្នុងការសម្រេចបាននូវកម្មវិធីអនុលោមតាម AML / CTF ដោយជោគជ័យនោះ គឺការប្រើប្រាស់ KYC ។

KYC គឺជាពាក្យកាត់តំណាងឱ្យ ‘Know Your Customer’ (ជួនកាលត្រូវបានគេហៅថា Due Diligence ឬ CDD)។

នេះគឺជាដំណើរការចាំបាច់នៃការទទួលបានព័ត៌មានអំពីបុគ្គលម្នាក់ៗ ដើម្បីអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ។ គោលបំណងរបស់វា គឺដើម្បីធានាថាបុគ្គលម្នាក់ៗមានសាវតាពិតប្រាកដដូចតាមការបញ្ជាក់អះអាង និងអាចវាយតម្លៃពីហានិភ័យដែលពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយបុគ្គលនោះ។

ដំណើរការ AML / CTF និង KYC ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធរបស់យើងតាំងពីដើមដំបូងមកម្ល៉េះ ហើយគោលបំណងរបស់យើង គឺដើម្បីប្រាកដថា យើងធ្វើប្រតិបត្តិការដោយស្ថិតនៅក្នុងដែនរង្វង់ច្បាប់ជានិច្ច ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់នៃក្រុមអ្នកប្រើប្រាស់របស់យើងផងដែរ។

FCA បានកំណត់ថា ក្រុមហ៊ុន Electroneum Ltd ដែលទទួលខុសត្រូវចំពោះប្លុកឆេន ដែលមានឈ្មោះថា ETN គឺពុំចាំបាច់តម្រូវឱ្យមានការចុះឈ្មោះជាមួយពួកគេនោះឡើយ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនពីរដែលមានទំនាក់ទំនងជាមួយ Electroneum ពោលគឺ Space Agency Marketing Ltd ដែលផ្តល់សេវាកម្មវ៉លឡេតជូនដល់អ្នកប្រើប្រាស់ Electroneum ETN ទាំងអស់ និង Knightsbridge AnyTask Services Ltd ដែលជាក្រុមហ៊ុនជួយអ្នកលក់ក្នុងការប្រើប្រាស់ថ្នាល AnyTask ដើម្បីទទួលកម្រៃទូទាត់ជា ETN។

សូមកត់ចំណាំថាសេវាកម្មរូបិយប័ណ្ណអេឡិចត្រូនិច ដែលផ្តល់ជូនដោយ Electroneum Group គឺស្ថិតនៅខាងក្រៅវិសាលភាពនៃយុត្តាធិការ និងការការពារដោយ Financial Ombudsman Service and the Financial Services Compensation Scheme។

All ETN-Network members operate lawfully in each of their respective jurisdictions.