ទទួលបានកម្រៃជា ETN ជាមួយគេហទំព័រ AnyTask.com

លក់សេវាកម្មឌីជីថលរបស់អ្នកទៅកាន់អ្នកទិញរាប់ពាន់នាក់នៅជុំវិញពិភពលោក តាមរយៈគេហទំព័រ AnyTask.com ដែលជាថ្នាលឯករាជ្យថ្មីបំផុតរបស់យើងខ្ញុំ។ ការលក់សេវាកម្មនៅលើគេហទំព័រ AnyTask.com គឺមិនមានការគិតកម្រៃសេវានោះឡើយ ហើយអ្នកក៏មិនមានតម្រូវឱ្យបង់ថ្លៃចុះបញ្ជី ឬថ្លៃលក់ផងដែរ ពោលគឺធានាថា អ្នកនឹងទទួលបានប្រាក់សម្រាប់ថ្លៃសេវាកម្មរបស់អ្នកទាំងស្រុងតែម្តង។

កិច្ចការទាំងអស់ នឹងត្រូវលក់ជាប្រាក់ដុល្លារអាមេរិក ហើយអ្នកលក់ទាំងអស់ នឹងទទួលបានការទូទាត់មកវិញជា ETN។ ការធ្វើដូច្នេះគឺដើម្បីធានាថាអ្នកដែលមិនមានគណនីធនាគារប្រើប្រាស់ ក៏អាចក្លាយជាអ្នកលក់តាមអនឡាញបានផងដែរ។

ធ្វើការទូទាត់ភ្លាមៗ

អ្នកអាចទូទាត់ទៅកាន់នរណាម្នាក់ ក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ គ្រាន់តែស្កេនកូដ QR របស់គេជាមួយនឹងទូរសព្ទរបស់អ្នក។ ការទទូទាត់នឹងត្រូវធ្វើឡើងភ្លាមៗ អរគុណដល់ប្រព័ន្ធជូនដំណឹងនៃការទូទាត់ភ្លាមៗរបស់យើង។

ចំណាយតិចសម្រាប់ការផ្ទេរប្រាក់

រូបិយប័ណ្ណអេឡិចត្រូនិច កំពុងធ្វើបដិវត្តកម្មទៅលើមធ្យោបាយផ្ទេរប្រាក់ឆ្លងប្រទេស។ ETN អាចប្រើប្រាស់សម្រាប់ផ្ញើទៅកាន់គ្រប់ទីកន្លែងនៅជុំវិញពិភពលោក ទៅកាន់គ្រប់អ្នកប្រើប្រាស់ទាំងអស់ដែលមានកម្មវិធី Electroneum ហើយចំណាយទាបបំផុត បើប្រៀបធៀបគ្នាជាមួយនឹងសេវាផ្ទេរប្រាក់បច្ចុប្បន្ន។

រក្សាទុកជាមួយនឹងកាបូបលុយ ETN

កាបូបលុយ ETN ត្រូវបានធ្វើឡើង ហើយដាក់បញ្ចូលនៅក្នុងកម្មវិធី Electroneum។ ETN ទាំងអស់របស់អ្នកនឹងត្រូវទុកនៅទីនេះ ហើយអាចប្រើប្រាស់បានគ្រប់ពេល។ អ្នកអាចទទួល ETN បាន ចូលក្នុងកាបូបលុយរបស់អ្នក ដោយគ្រាន់តែបង្ហាញកូដ QR របស់អ្នក ទៅកាន់អ្នកប្រើប្រាស់ដទៃទៀត។

រក្សា ETN របស់អ្នកឲ្យមានសុវត្ថិភាព

កម្មវិធី Electroneum ផ្តល់នូវសុវត្ថិភាពប្រើប្រាស់ខ្ពស់ ដោយអនុញ្ញាតឱ្យអ្នកមានលេខកូដសម្ងាត់ផ្ទាល់ខ្លួន ពោលគឺធានាថា មានតែអ្នកម្នាក់គត់ ដែលអាចប្រើប្រាស់ និងចាយវាយ ETN របស់អ្នកបាន។ ដើម្បីធានានូវសុវត្ថិភាពកាន់តែប្រសើរ អ្នកថែមទាំងអាចផ្ទេរ ETN របស់អ្នកទៅកាន់កាបូបលុយក្រៅបណ្តាញផងដែរ។

ចំណាយ ETN យ៉ាងងាយស្រួល

កម្មវិធីប្ដូរប្រាក់ ក៏ត្រូវបានធ្វើឡើង ហើយដាក់បញ្ចូលនៅក្នុងកម្មវិធី Electroneum ដែរ ដែលវាអនុញ្ញាតឲ្យអ្នកអាចមើលដឹងពីចំណាយរបស់អ្នកជា ETN ឬក៏រូបិយប័ណ្ណក្នុងស្រុករបស់អ្នក។ ក្នុងពេលឥឡូវនេះ វាមានការគាំទ្រដល់ទៅ ៦០ រូបិយប័ណ្ណឯណោះ។

ចាប់ផ្ដើមក្នុងរយៈពេល ៦០វិនាទីទៀត

វាពិតជាងាយស្រួលមែនទែនក្នុងការចាប់ផ្ដើមជាមួយ Electroneum។ ងាយៗដោយគ្រាន់តែទាញយកកម្មវិធី ចុះឈ្មោះ ហើយបំពេញការផ្ទៀងផ្ទាត់។

វាស៊ីពេលតិចជាង ១នាទីទៀត ក្នុងការចុះឈ្មោះ។ តើអ្នកនៅរង់ចាំអ្វីទៀត?

ទាញយកលើ Google Play ទាញយកលើ App Store