ខាងក្រោមនេះ គឺជាបញ្ជីនៃការការអនុវត្តល្អៗ សម្រាប់ជួយការពារអ្នក និងគណនី Electroneum របស់អ្នក។

សុវត្ថិភាព

គេហទំព័រ និងកម្មវិធី

គេហទំព័ផ្លូវការ ដែល Electroneum ផ្ដល់ឲ្យគឺ electroneum.com និង my.electroneum.com ។

ត្រូវទាញយកកម្មវិធីតែតាមតំណផ្លូវការនៃគេហទំព័រ electroneum.com របស់យើងតែប៉ុណ្ណោះ ដោយកុំទាញយកកម្មវិធី ដោយការស្វែងរកពាក្យ Electroneum ឬក៏មើលគេហទំព័រផ្សេងទៀតដែលអះអាងថាជា Electroneum ហើយមិនត្រូវបញ្ចូលព័ត៌មានគណនីរបស់អ្នកទៅកាន់កម្មវិធី និងគេហទំព័រទាំងនោះឡើយ។ គេហទំព័រទាំងនោះជាការឆបោក ដែលនឹងប្រើប្រាស់សម្រាប់ប្រមូលយកព័ត៌មានរបស់អ្នក ដើម្បីចូលទៅប្រើគណនីរបស់អ្នក។ ពួកយើងនឹងមិនប្រើប្រាស់អ៊ីមែលរបស់អ្នកដាច់ខាត ដើម្បីធ្វើការចូលទៅក្នុងតំណ ឬក៏តំណកម្មវិធី ពួកយើងនឹងប្រើវាសម្រាប់តែឲ្យអ្នកចូលទៅកាន់ electroneum.com ឬ my.electroneum.com តែប៉ុណ្ណោះ។

ធ្វើឲ្យគណនីអ៊ីមែលរបស់អ្នកមានសុវត្ថិភាព

ត្រូវប្រាកដថាអ្នកប្រើលេខសម្ងាត់ដែលលំបាកសម្រាប់គណនីអ៊ីមែលរបស់អ្នក ហើយប្រសិនបើមាន អ្នកអាចដាក់ការផ្ទៀងផ្ទាត់ ២ តង់ (2FA) ដែលអាចជាការដាក់អាសយដ្ឋានអ៊ីមែលទីពីរ ដាក់លេខសម្ងាត់ភីន ភ្ជាប់ជាមួយនឹងកម្មវិធីផ្ទៀងផ្ទាត់ ដូចជា Google Authenticator ។ល។ នេះជាការបន្ថែមកម្រិតសុវត្ថិភាព ទៅកាន់គណនីរបស់អ្នក ហើយនឹងជួយការពារពីការឲ្យអ្នកដទៃអាចចូលទៅប្រើប្រាស់គណនីរបស់អ្នកបានដោយលួចលាក់។ សូមប្រាកដថាលេខសម្ងាត់ដែលអ្នកប្រើប្រាស់សម្រាប់ការពារគណនីអ៊ីមែលរបស់អ្នកគឺមានតែមួយ ហើយមិនដែលប្រើនៅទីណាផ្សេងទៀត (មើលកំណត់ចំណាំខាងក្រោមអំពីការប្រើប្រាស់លេខសម្ងាត់ដូចគ្នានៅគេហទំព័រផ្សេងៗគ្នា)។

ធ្វើឲ្យគណនី Electroneum របស់អ្នកមានសុវត្ថិភាព

នៅពេលដែលយើងបង្កើត/កែប្រែ គណនី ETN របស់អ្នក ពួកយើងទាមទារកម្រិតសុវត្ថិភាពជាច្រើនដំណាក់កាល ដើម្បីការពារគណនីរបស់អ្នក។ អ្នកនឹងត្រូវបានណែនាំពីមួយជំហាន ទៅមួយជំហាន។ វាពិតជាសំខាន់នៅពេលបង្កើត/កែប្រែគណនីរបស់អ្នក អ្នកបានប្រើប្រាស់លេខសម្ងាត់ពិបាកៗ ដែលអ្នកមិនប្រើសម្រាប់គណនីដទៃទៀត។ គេហទំព័រ និងក្រុមហ៊ុន ផ្ដល់សេវាកម្មជាច្រើន ត្រូវបានគេលួចព័ត៌មានលម្អិតអ្នកប្រើប្រាស់ នៅក្នុងពេលអតីតកាល ដែលក្នុងនោះអាចមានព័ត៌មានសំខាន់ៗរបស់អ្នក អាចត្រូវបានគេចែកចាយនៅលើអ៊ីនធឺណិត។ ប្រសិនបើអ្នកប្រើប្រាស់លេខសម្ងាត់ដដែលដូចទៅនឹងគណនីផ្សេង ដូចនេះអ្នកដទៃអាចប្រើប្រាស់វាដើម្បីចូលទៅកាន់គណនីរបស់អ្នកជាមួយនឹងព័ត៌មានដែលបានបែកធ្លាយទាំងនោះ។


កាបូបលុយក្រៅបណ្ដាញ

តើអ្វីជាកាបូបលុយក្រៅបណ្ដាញ?

កាបូបលុយក្រៅបណ្ដាញ គឺជាជម្រើសមួយដែលមានសុវត្ថិភាពជាង ក្នុងការទុកកាក់របស់អ្នកក្នុងកម្មវិធី/គេហទំព័រ កាបូបលុយ។ កាបូបលុយ Electroneum ទាំងអស់មានលេខកូដជាលេខ ៣ កូដ ដែលភ្ជាប់គ្នា ហៅថា លេខកូដសាធារណៈ លេខកូដសម្ងាត់ការមើល និង លេខកូដសម្ងាត់ការចំណាយ។ បើប្រៀបធៀបឲ្យខ្លាំងទៅ អ្នកអាចថា លេខកូដសាធារណៈ ជាលេខគណនីធនាគាររបស់អ្នក (នេះជាអាសយដ្ឋានកាបូបលុយ ETN របស់អ្នក ដែលគេអាចផ្ញើលុយចូលបាន) លេខកូដសម្ងាត់ការមើល អនុញ្ញាតិឲ្យអ្នកមើលពីសមតុល្យធនាគាររបស់អ្នក តែមិនអាចចំណាយអ្វីបានទាំងអស់ ហើយនិង លេខកូដសម្ងាត់ការចំណាយ ជាលេខសម្ងាត់ភីន ដែលធ្វើឲ្យម្ចាស់កូដនេះ អាចចំណាយលុយ (ETN!) នៅក្នុងគណនីនេះ។

លេខកូដនីមួយៗមានគោលបំណងច្បាស់សម្រាប់ប្រើច្បាស់លាស់:

  • លេខសម្ងាត់សាធារណៈ (ឬក៏អាសយដ្ឋានកាបូបលុយ) ត្រូវបានប្រើប្រាស់នៅពេលដាក់ ETN ទៅក្នុងកាបូបលុយរបស់អ្នក ហើយលេខសម្ងាត់សាធារណៈនេះអាចឲ្យទៅកាន់នរណាម្នាក់ក៏បាន ដែលចង់ធ្វើការទូទាត់ឲ្យអ្នកជា ETN ហើយវាមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់កាបូបលុយរបស់អ្នកទេ។
  • លេខកូដសម្ងាត់ការមើល ត្រូវបានប្រើសម្រាប់មើលលើសមតុល្យនៃកាបូបលុយរបស់អ្នក តែវានឹងមិនចំណាយ ETN របស់អ្នកឡើយ។ លេខកូដនេះ គួរតែទុកសម្រាប់តែការប្រើប្រាស់ឯកជនប៉ុ​ណ្ណោះ។
  • លេខកូដសម្ងាត់ការចំណាយ ត្រូវបានប្រើសម្រាប់ការចំណាយ ETN នៅក្នុងកាបូបលុយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មានកូដនោះ គេអាចយក ETN របស់អ្នកបានទាំងអស់ ដូច្នេះហើយវាត្រូវតែរក្សាទុកឲ្យបានសម្ងាត់ដាច់ខាត ដោយត្រូវតែមានតែអ្នកប៉ុណ្ណោះ ដែលដឹងពីលេខកូដសម្ងាត់នេះ។ ប្រសិនបើមានកម្មវិធី គេហទំព័រ ក្រុមហ៊ុន ឬក៏នរណាដែលចង់បានលេខកូដនេះ ត្រូវចាត់ទុកថាពួកគេជាជនបោកប្រាស់ ហើយមិនត្រូវឲ្យទៅគេឡើយ។ អាចបាននៅពេលទាញចូលនូវកាបូបលុយក្រៅបណ្ដាញជាមួយនឹងកម្មវិធីផ្លូវការរបស់ Electroneum និងសូមមើលកំណត់ចំណាំ 'ប្រើប្រាស់កាបូបលុយក្រៅបណ្ដាញរបស់អ្នក' នៅខាងក្រោម។

លេខកូដទាំងនេះបង្កើតជាកាបូបលុយរបស់អ្នក ហើយអ្នកណាដែលមានពួកវា បានន័យថាគេអាចចូលទៅកាន់កាប់កាបូបលុយ និង ETN របស់អ្នក។

កាបូបលុយលើបណ្ដាញ Electroneum របស់អ្នក ឬ (កាបូបលុយគេហទំព័រ ឬក៏កាបូបលុយកម្មវិធី) អាចត្រូវចូលទៅកាន់បានតាមរយៈកម្មវិធី Electroneum ឬក៏ my.eletroneum.com ។ នៅក្នុងគណនីនេះ ពួកយើងថែរក្សាលេខកូដសម្ងាត់របស់អ្នក សម្រាប់ឲ្យអ្នកចូលប្រើប្រាស់ កាក់ Electroneum (ETN) បានកាន់តែងាយស្រួល។

កាបូបលុយក្រៅបណ្ដាញ គឺជាកាបូបលុយដែលត្រូវបានបង្កើតឡើង ដោយគ្មានកូដសម្ងាត់ទុកនៅទីណាមួយឡើយលើអ៊ីនធឺណិត (ដូច្នេះទើបវាហៅ 'ក្រៅបណ្ដាញ')។ អ្នកអាចដំណើរការកម្មវិធីកាបូបលុយក្រៅបណ្ដាញ ពី USB stick នៅលើកុំព្យូទ័រ ទាំងលើតុ និងយួរដៃដែលមិនមានការតភ្ជាប់ទៅនឹងអ៊ីនធឺណិត។

ហេតុអ្វីបានប្រើកាបូបលុយក្រៅបណ្ដាញ?

នរណាក៏ដោយ ដែលមានលេខកូដសម្ងាត់កាបូបលុយរបស់អ្នក នឹងអាចគ្រប់គ្រងលើកាបូបលុយនោះតែម្ដង ដូច្នេះហើយការប្រើប្រាស់វិធីសាស្ត្រ ដែលមានសុវត្ថិភាពក្នុងការរក្សាកាក់របស់អ្នក​​ គឺមានសារៈសំខាន់បំផុត។ នៅចុងបញ្ចប់ រាល់ប្រព័ន្ធទាំងអស់ដែលបានភ្ជាប់ទៅកាន់អ៊ីនធឺណិត គឺសុទ្ធតែមានភាគរយក្នុងការដែលត្រូវបានគេលួច។ ពួកយើងទទួលយកបម្រាមទុកមុន ដើម្បីការពារលេខសម្ងាត់របស់អ្នក (ដូចជាការទុកឲ្យវានៅ Encrypted) ប៉ុន្តែ វានៅតែមានគ្រោះថ្នាក់ផ្សេងៗទៀត ពីការលួចដោយប្រើសេវាកម្មគេហទំព័រ ជាជាងការយកពីកាបូបលុយក្រៅបណ្ដាញដែលមិនមានការតភ្ជាប់ទៅកាន់អ៊ីនធឺណិតនោះ។ ជាមួយគ្នានេះសូមពិចារណាពីរឿងទាំងនេះ កាបូបលុយក្រៅបណ្ដាញផ្ទាល់ខ្លួនរបស់អ្នក ព្រីនចេញមកលើក្រដាស គឺមិនសូវជាឱកាសទាក់ទាញ សម្រាប់ជនចូលលួច/ចោរ ជាជាងប្រព័ន្ធមេនៃកាបូបលុយរាប់ពាន់នោះឡើយ។ Electroneum ប្ដូរផ្ដាច់ក្នុងការធានាសុវត្ថិភាពនៃគណនីរបស់អ្នកទាំងលើគេហទំព័រ និងកម្មវិធី រួមជាមួយនឹង ETN។ ប៉ុន្តែ ពួកយើងនៅតែណែនាំឲ្យប្រើកាបូបលុយក្រៅបណ្ដាញ បើអ្នកចង់បានសុវត្ថិភាពល្អ។

ធ្វើដូចម្ដេចទើបអាចបង្កើតកាបូបលុយក្រៅបណ្ដាញបាន?

ដើម្បីបង្កើតកាបូបលុយក្រៅបណ្ដាញ សូមធ្វើតាមជំហានខាងក្រោម:

  1. ចូលទៅកាន់ downloads.electroneum.com.
  2. នៅពីក្រោមចំណងជើង ‘កម្មវិធីបង្កើតកាបូបលុយក្រៅបណ្ដាញ’ ចុចយកកំណែជាកម្មវិធីរុករកលើអ៊ីនធឺណិត។ សម្រាប់សុវត្ថិភាពបន្ថែម ចុចម៉ៅស្ដាំហើយជ្រើសយក “ប្រើក្នុងផ្ទាំងមិនឲ្យគេចាប់បាន” (អ្នកក៏អាចធ្វើការទាញយកកម្មវិធីបង្កើតលេខកូដទៅកាន់កុំព្យូទ័ររបស់អ្នកបានដែរ ដោយគ្រាន់តែចុចទាញយក ZIP)។ ពួកយើងសូមណែនាំឲ្យជំនាន់ចុងក្រោយបង្អស់របស់ កម្មវិធីរុករកលើអ៊ីនធឺណិត Google Chrome ហើយបិទចោលរាល់ Chrome Extensions ទាំងអស់។
  3. អានការណែនាំដោយយកចិត្តទុកដាក់ ហើយចុចលើពាក្យ 'តោះចាប់ផ្ដើម' ។
  4. ដើម្បីបន្ថែមភាពចៃដន្យទៅកាន់កាបូបលុយរបស់អ្នក គ្រាន់តែគ្រវាសម៉ៅជុំវិញអេក្រង់ ទាល់តែរបារភាពចៃដន្យ នៅខាងក្រោមលោតពេញ។
  5. ឥឡូវនេះកាបូបលុយរបស់អ្នករួចរាល់ សម្រាប់ការទាញយកហើយ។ ចុចលើ 'រក្សាទុកកាបូបលុយជា PDF' ហើយជ្រើសរើសទីតាំង ដើម្បីដាក់កាបូបលុយ PDF របស់អ្នក។
  6. នៅពេលដែលទាញយករួចហើយ អ្នកអាចបើក PDF ហើយព្រីនវាចេញមក។

ធ្វើឲ្យកាបូបលុយក្រៅបណ្ដាញរបស់អ្នកមានសុវត្ថិភាព

ត្រូវចាំថា ទោះបីជាកាបូបលុយក្រៅបណ្ដាញជាវិធីសាស្ត្រមានសុវត្ថិភាពជាងក្នុងការទុក ETN របស់អ្នកក៏ពិតមែន អ្នកណាក៏ដោយដែលអាចចូលទៅកាន់លេខនោះបាន នឹងអាចធ្វើការចូលទៅកាន់កាប់កាបូបលុយរបស់អ្នកបានទាំងស្រុង ដូច្នេះអ្វីដែលព្រីនចេញមកត្រូវតែរក្សាទុកឲ្យបានសុវត្ថិភាពបំផុត។ គួរតែពិចារណាការរក្សាទុកប៊ែកអាប់ផងដែរ ព្រោះបើអ្នកបាត់កាបូបលុយដែលព្រីនចេញមក ត្រូវទឹកសើម ឬក៏ត្រូវឆេះអស់ក្នុងគ្រោះថ្នាក់អគ្គិភ័យអ្វីនោះ កាបូបលុយរបស់អ្នកនឹងត្រូវបាត់បង់ជារៀងរហូត។ អ្នកក៏គួរតែពិចារណា ក្នុងការរក្សាទុកឯកសារឌីជីថលមួយច្បាប់ ឬក៏ពីរក្នុង USB stick (និយាយឲ្យសាមញ្ញគឺ រក្សាទុកឯកសារ PDF កុំឲ្យបាត់)។ ប្រសិនបើអ្នកជាអ្នកមានបទពិសោធន៍នោះ អ្នកអាចធ្វើការ Encrypt ឯកសារ PDF ជាមួយនឹងកម្មវិធី Encryption សម្រាប់សុវត្ថិភាពបន្ថែម។ ត្រូវចងចាំថា ប្រសិនបើអ្នកបាត់បង់លេខកូដសម្ងាត់ អ្នកនឹងត្រូវបាត់បង់កាបូបលុយដូចគ្នា ហើយគ្មាននរណាអាចយកវាមកវិញបានឡើយ។

ប្រើប្រាស់កាបូបលុយក្រៅបណ្ដាញរបស់អ្នក

ជាការណែនាំផងដែរ ក្នុងការបន្ថែមសុវត្ថិភាព នៅពេលដែលអ្នកដាក់ ETN ចូលពីកាបូបលុយក្រៅបណ្ដាញ (ការធ្វើបែបនេះទាមទារឲ្យអ្នក ប្រើប្រាស់លេខកូដសម្ងាត់ ដោយមានជាជម្រើសអាចលើកម្មវិធីរបស់យើង ឬក៏ឧបករណ៍ CLI) ដែលអ្នកផ្ទេរសមតុល្យពេញ (កម្មវិធីរបស់យើងធ្វើវាដោយស្វ័យប្រវត្តិ) ហើយបន្ទាប់មក បង្កើតកាបូបលុយក្រៅបណ្ដាញមួយទៀត ដែលមិនធ្លាប់ត្រូវបានប្រើប្រាស់ និងផ្ទេរ ETN លើស ដែលអ្នកចង់ការពារទៅកាន់កាបូបលុយក្រៅបណ្ដាញថ្មីនោះ។ ប្រសិនបើអ្នកមានសមតុល្យ ETN ច្រើន អ្នកប្រហែលជាត្រូវការប្រើកាបូបលុយក្រៅបណ្ដាញមួយចំនួន (ត្រូវចាំថា អ្នកអាចមានកាបូបលុយក្រៅបណ្ដាញច្រើនបានតាមចិត្តចង់ដោយមិនគិតថ្លៃ លើកលែងតែ ថ្លៃចំណាយបន្ដិចបន្តួចសម្រាប់ការផ្ទេរ ETN ទៅកាន់ និងត្រឡប់មកកាបូបលុយវិញ) ។


តម្រូវការនៃប្រព័ន្ធ

my.electroneum.com និងកាបូបលុយក្រៅប្រព័ន្ធ

Google Chrome កំណែ ៦០ ឡើងទៅ

កម្មវិធីអ៊ែនដ្រយ

អ៊ែនដ្រយកំណែ ៤.៤ ឡើង

កម្មវិធី iOS

iOS ៩.០ ឡើង