000

ចំនួន ETN បរិច្ចាគសរុប

យើងកំពុងផ្តល់អំណាចឱ្យអ្នកដើម្បីជួយ

ETNDonate.com បានចូលរួមជម្រុញឱ្យសហគមន៍រូបិយប័ណ្ណអេឡិចត្រូនិច ធ្វើការបរិច្ចាគដល់អង្គការក្រៅរដ្ឋាភិបាល/ អង្គការសប្បុរសធម៌ដែលត្រូវបានជ្រើសតាំង ដើម្បីជួយដល់ប្រជាជនដែលជួបកង្វះខាតនៅជុំវិញពិភពលោក។

តាមរយៈការផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាលនិងអង្គការសប្បុរសធម៌ជ្រើសតាំងរបស់យើង នូវឱកាសទទួលការបរិច្ចាគតាមរយៈរូបិយប័ណ្ណអេឡិចត្រូនិច អង្គការទាំងនេះ នឹងទទួលបាននូវមធ្យោបាយថ្មីទាំងស្រុង ដើម្បីរៃអង្គាសថវិការ។ ដើម្បីជួយដល់ផ្នែកមនុស្សធម៌ តោះនាំគ្នាចូលរួមបរិច្ចាគ ETN ឥឡូវនេះ

ចូលទៅកាន់ ETN Donate

យើងគាំទ្រដល់ការងាររបស់អង្គការក្រៅរដ្ឋាភិបាល និងអង្គការសប្បុរសធម៌

ក្នុងឆ្នាំ ២០១៩ Electroneum បានផ្លាស់ប្តូរទៅកាន់បណ្តាញសុំសិទ្ធិប្រើប្រាស់ /ត្រួតពិនិត្យត្រឹមត្រូវ ដោយយើងហៅថាជា ភ័ស្តុតាងនៃភាពទទួលខុសត្រូវ (Proof of Responsibility)។ តាមរយៈការផ្លាស់ប្តូរនេះ យើងបានជ្រើសតាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីដើរតួជាស្ថាប័នត្រួតពិនិត្យសុពលភាព ដោយអង្គការទាំងនេះ នឹងទទួលបានមកវិញនូវរង្វាន់ប្លុក ETN សម្រាប់ប្រើប្រាស់ដើម្បីលើកកម្ពស់ដល់គម្រោងផ្តួចផ្តើមផ្នែកមនុស្សធម៌ដែលមានស្រាប់របស់ពួកគេ។ បច្ចុប្បន្ននេះ យើងមានស្ថាប័នត្រួតពិនិត្យសុពលភាពបណ្តាញចំនួន ១២។

ស្នើសុំធ្វើជាភ្នាក់ងារបញ្ជាក់សុពលភាព

Ubuntu Pathways

Ubuntu Pathways បានចូលរួមជួយបំបាត់ភាពក្រីក្រ ដោយជួយដល់កុមារងាយរងគ្រោះនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងឱ្យទទួលបាននូវជីវិតដ៏សក្តិសម ពោលគឺទទួលបាននូវអ្វីគ្រប់យ៉ាងដែលពួកគេគួរទទួល និងទទួលបានគ្រប់ពេលវេលា។

ចូលរួមបរិច្ចាគ

WONDER Foundation

WONDER Foundation បានចូលរួមសហការជាមួយដៃគូក្នុងស្រុកនិងគម្រោងនានាផ្សេងទៀត ដើម្បីជួយដល់ស្ត្រីនិងក្មេងស្រីនៅជុំវិញពិភពលោក ឱ្យពួកគេមានអនាគតរុងរឿង។

ចូលរួមបរិច្ចាគ

Lawyers for Good

Lawyers For Good មានគោលដៅក្នុងការជួយដល់អង្គការសប្បុរសធម៌និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងស្វែងរកការគាំទ្រផ្នែកច្បាប់ ឬមេធាវីដែលកំពុងត្រូវការជំនួយគាំទ្រ។ ETN Block Reward ទាំងអស់នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់គម្រោងរបស់ Children’s Fund Malawi ដែលមានឈ្មោះថា The Green Matala Entrepreneurial Village។ បច្ចុប្បន្ន គម្រោងនេះកំពុងជួយសម្រួលជីវភាពដល់កុមារនិងជនក្រីក្រ តាមរយៈការជួយផ្តល់ពួកគេនូវជំនាញផ្នែកហិរញ្ញវត្ថុ ជំនាញបន្ទាប់បន្សំ របៀបគ្រប់គ្រងជីវិត និងជំនាញសហគ្រិនជាដើម។

ចូលរួមបរិច្ចាគ